Yamaha​ Motor​ ប្រកាស​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ នៅ​ក្នុង​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​ Yamaha​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​

កាលពី​ថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​ 2016​ នៅ​សណ្ឋាគារ​ Sofitel​ ក្រុមហ៊ុន​ Yamaha​ Motor​ របស់​ជប៉ុន​ បាន​រៀបចំ​បង្ហាញ​នូវ​វត្តមាន​ម៉ូតូ​ Grand​ Filano​ និង​ Fino​ ឆ្នាំ​ 2017​ របស់​ខ្លួន​ រួម​នឹង​ការ​រៀបចំ​ពិធី​ជួបជុំ​ និង​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​ជាមួយ​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​រូប​។​ នៅ​ក្ន​ង​ព្រឹត្តិ​កាណ៍​ដ៍​ធំ​នោះ​ ក្រុមហ៊ុន​ Yamaha​ ក៏​បាន​ប្រកាស​ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គង់​ នួន​ សំរាប់​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ ពី​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ 

​លោក​ឧកញ៉ា​ គង់​ នួន​ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ បាន​មាន​ប្រសាសន៍​ថា​ គោលបំណង​ក្នុង​ការ​រៀបចំ​ពិធី​នេះ​ឡើង​ គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​ដៃគូ​អាជីវកម្ម​ទាំងអស់​ ដែល​បាន​ចូលរួម​គាំទ្រ​ផលិតផល​ Yamaha​ នា​ពេល​កន្លង​មក​ ហើយ​និង​ចង់​បង្ហាញ​ពី​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មី​ ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ជា​ពិសេស​ក្រោម​ការ​គ្រប់​ដោយ​រូប​លោក​ផ្ទាល់​។​ 

លោក​ឧកញ៉ា​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ អស់​រយះ​ពេល​ 26​ឆ្នាំ​ នេះ​ ហើយ​ដែល​ក្រុមហ៊ុន​របស់​លោក​ បាន​បង្កើត​ឡើង​ នឹង​កំពុង​បាន​នាំ​ចូល​ និង​ ចែកចាយ​ផលិតផល​ និង​គ្រឿងចក្រ​របស់​ជប៉ុន​ជា​ច្រើន​ប្រភេទ​ ជាមួយនឹង​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ នាំ​ឲ្យ​ក្រុមហ៊ុន​ ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ ក៏​មាន​ផលិតផល​ម៉ូតូ​ យ៉ា​ម៉ា​ហា​ផង​ដែរ​។​ 

​លោក​ឧកញ៉ា​ បាន​បន្ត​ថា​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​គាំទ្រ​ និង​តម្រូវការ​របស់​អតិថិជន​ ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ បាន​ធ្វើការ​សហការ​ជាមួយ​ដៃគូ​ស្ថាប័ន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ដើម្បី​បម្រើសេវា​កម្មបង់​រំ​លោះ​ បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​យើង​។​ នៅ​ថ្ងៃនេះ​ យើង​បាន​នាំ​ចូល​ និង​ចែកចាយ​ជា​ផ្លូវការ​ម៉ូតូ​ Yamaha​ Gran​ Filano​ និង​ Fino​ ម៉ូ​ដែល​ចុង​ក្រោយ​របស់​ផលិតផល​ YAMAHA​ ពិតៗ​។​ 

នៅ​ក្នុង​ឱកាស​នោះ​ លោក​ឧកញ៉ា​ ក៏​បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ YAMAHA​ Motor​ Corporation​ ប្រទេស​ជប៉ុន​ ដែល​បាន​សំរេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ជា​ដៃគូ​ក្នុង​ការ​នាំ​ចូល​ ចែកចាយ​ផ្តាច់​មុខជា​ផ្លូវ​ការណ៍​ ទៅ​លើ​ផលិតផល​ ម៉ូតូ​ YAMAHA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

​លោក​ Horikoshi​ Kertaro​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ យ៉ា​ម៉ា​ហា​ម៉ូតូ​ ប្រទេស​ជប៉ុន​ ក៏​បាន​មាន​ប្រសាសន៍​អោយ​ដឹង​ដែរ​ថា​ តាម​រយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​អតិថិជន​ យើង​សង្ឃឹមថា​ ផលិតផល​ម៉ូតូ​ Yamaha​ នឹង​មាន​កំណើន​ការ​លក់​នៅ​ទីផ្សារ​កាន់តែ​ខ្លាំង​ឡើង​។​ លោក​បន្ត​ថា​ ដោយសារ​តែ​យើង​ បាន​មើលឃើញ​ថា​ ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ មានបទពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ​លើ​វិស័យ​ចែកចាយ​ផលិតផល​យានយន្ត​ និង​ផលិតផល​ជា​ច្រើន​ទៀត​នោះ​ យើង​សង្ឃឹមថា​ ការ​សហការ​ជា​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​នៅ​ក្នុង​ប្រទេស​ នឹង​ទទួល​បានការ​គាំទ្រ​ ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ធ្វើ​អោយ​ម៉ូតូ​ Yamaha​ នឹង​ភាព​ល្បីឈ្មោះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​។ 

​សូម​ជំរាប​ថា​ Yamaha​ Grand​ Filano​ 125cc​ និង​ Yamaha​ Fino​ 125cc​ 2017​ ដែល​ជា​ប្រភេទ​ម៉ូតូ​អូ​តូ​ ម៉ូ​ដែល​ចុង​ក្រោយ​បំផុត​ និង​ជា​ប្រភេទ​ម៉ូតូ​ដែល​កំពុង​ពេញ​និយម​ និង​ទទួល​បាក​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​
Yamaha​ Motor​ ប្រកាស​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ នៅ​ក្នុង​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​ Yamaha​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ Yamaha​ Motor​ ប្រកាស​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ នៅ​ក្នុង​ការ​នាំ​ចូល​ និង​ចែកចាយ​ម៉ូតូ​ Yamaha​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ Reviewed by Unknown on 11:03 PM Rating: 5

No comments:

Powered by Blogger.